យោងតាមការចេញផ្សាយរបស់ Sport BILD (តាមរយៈ Germany Football News) បានអោយដឹងថាក្លឹប Schalke គ្រោងនឹងផ្តល់ជូនវីរបុរសរបស់ Real Madrid លោក Raul Gonzalez នៅតំណែងជាគ្រូបង្វឹក ខណៈដែលក្រុមអាល្លឺម៉ង់មានបំណងចង់វិលត្រលប់ទៅកាន់ Bundesliga វិញ។
Raul ធ្លាប់លេងអោយក្លឹប Schalke ចន្លោះឆ្នាំ២០១០ និង ២០១២ បន្ទាប់ពីចាកចេញពី Real Madrid ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេ (៧៤១ដង) និងស៊ុតបញ្ចូលទី ៣២៣គ្រាប់ ដោយចុងក្រោយកំណត់ត្រានេះបានបំបែកដោយកីឡាករ Cristiano Ronaldo ខណៈដែលគាត់បានចាកចេញពីក្លឹបនៅឆ្នាំ២០១៨ ជាមួយនឹងគ្រាប់បាល់ ៤៥១គ្រាប់៕