យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United បានចាប់ផ្តើមការចរចារជាមួយតំណាងរបស់ Kobbie Mainoo រួចហើយ ដោយបិសាចក្រហមបានកំណត់ថានឹងរក្សាកីឡាករសញ្ជាតិអង់គ្លេសឱ្យបានយូរ។
អ្នកតំណាងរបស់កីឡាករកំពុងទាមទារឱ្យ United ដំឡើងប្រាក់ឈ្នួលរបស់គាត់ដល់ ១៨ម៉ឺនផោនក្នុងមួយសប្តាហ៍ បូករួមទាំងប្រាក់រង្វាន់៕