Man Utd ចង់ប្រើយុទ្ធសាស្រ្តមួយនេះ! ដើម្បីផ្ទេរយក Osimhen

0

យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Victor Osimhen នៅរដូវក្តៅនេះ ខណៈដែលលោក Ruben Amorim កំពុងសម្លឹងមើលការពង្រឹងតំបន់ប្រយុទ្ធរបស់គាត់នៅមុនរដូវកាល ២០២៥/២៦។

ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមមិនទាន់ត្រៀមខ្លួនដើម្បីផ្តល់ទៅតាមលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករដែលមានតម្លៃប្រមាណ ៧៥លានអឺរ៉ូ ផ្ទុយមកវិញពួកគេកំពុងរៀបចំផែនការផ្ទេរដោយបានរួមបញ្ចូលនៅការផ្តល់ជូនជាប្រាក់សុទ្ធ ៤០លានអឺរ៉ូ បូកនឹងកីឡាករ Rasmus Hojlund៕