យោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Juventus ចង់នាំយកកីឡាករ Sandro Tonali របស់ក្លឹប Newcastle United ត្រលប់មកកាន់ក្របខ័ណ្ឌ Serie A ខណៈដែលពួកគេសម្លឹងរកការកសាងក្រុមរបស់ខ្លួនឡើងវិញនៅមុនរដូវកាល ២០២៥/២៦។
អ្នកសារព័ត៌មានរបស់TuttoJuve លោក Gianni Balzarini បាននិយាយកាលពីពេលថ្មីៗនេះថា៖ «ប្រសិនបើ Juventus មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League ហើយការពិភាក្សាបានចាប់ផ្តើមរួចហើយជាមួយ Tonali ។ បើទោះបីជាគាត់ធ្លាប់ជាកីឡាករ AC Milan ប៉ុន្តែគាត់បើកចំហក្នុងការចូលរួមជាមួយ Juventus»៕