កូនប្រុសរបស់អតីតកីឡាករជម្រើសជាតិប្រេស៊ីល ទៅចូលរួមជាមួយក្លឹបនៅប្រទេសព័រទុយហ្គាល់

0

កូនប្រុសរបស់អតីតកីឡាករជម្រើសជាតិប្រេស៊ីល និងជាវីរបុរសរបស់ Inter កីឡាករ Adriano បានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ហើយបានចុះហត្ថលេខាជាមួយក្រុមនៅលីគទី៣ របស់ប្រទេសព័រទុយហ្គាល់។

ពេលនេះកីឡាករ Adriano Carvalho កំពុងតែដើរតាមគន្លងរបស់ឪពុករបស់ខ្លួន។ គាត់បានផ្ទេរទៅលេងអោយ Serrano ក្នុងប្រទេសប្រេស៊ីលតាំងពីឆ្នាំ២០២២ ប៉ុន្តែមានអារម្មណ៍ថាពេលវេលាបានមកដល់ដើម្បីសាកល្បងខ្លួនឯងនៅអឺរ៉ុប។

ក្លឹបបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនៅក្នុងប្រទេសព័រទុយហ្គាល់៕