ក្លឹបធំពីរនៅអង់គ្លេសដាក់គោលដៅលើកីឡាករ Victor Osimhen

0

ក្លឹប Manchester United និង Chelsea បានក្លាយជាគោលដៅដ៏មានសក្តានុពលសម្រាប់ខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Victor Osimhen ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅ Galatasaray ។

នេះបើយោងតាមការចេញផ្សាយរបស់ Napoli Magazine បានអោយដឹងថាកិច្ចសន្យារបស់ Osimhen បានដាក់បញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៧៥លានអឺរ៉ូសម្រាប់ក្លឹបនៅក្រៅប្រទេសអ៊ីតាលី។ ទាំង United និង Chelsea ត្រូវបានរាយការណ៍ថាមានឆន្ទៈក្នុងការបំពេញតាមតម្លៃនោះ ខណៈដែលពួកគេស្វែងរកការពង្រឹងជម្រើសប្រយុទ្ធរបស់ពួកគេនៅមុនរដូវកាលថ្មី។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះមានទម្រង់លេងយ៉ាងល្អនៅក្នុងតំបន់ប្រយុទ្ធ ដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៥ដងក្នុងការបង្ហាញខ្លួន ២៥លើកនៅគ្រប់ការប្រកួតទាំងអស់៕