ក្លឹប Barcelona បានឈានដល់កិច្ចព្រមព្រៀងដោយជោគជ័យជាមួយខ្សែការពារ Martinez

0

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Barcelona បានឈានដល់កិច្ចព្រមព្រៀងដោយជោគជ័យជាមួយខ្សែការពារ Inigo Martinez ទៅលើកុងត្រាថ្មី ប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុកំពុងរារាំងក្លឹបមិនឱ្យធ្វើការប្រកាសជាផ្លូវការ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Martinez នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ទោះបីជាការបន្តរយៈពេលមួយឆ្នាំដោយស្វ័យប្រវត្តិនឹងត្រូវបានដំណើរការ ប្រសិនបើគាត់បង្ហាញខ្លួននៅក្នុងការប្រកួតច្រើនជាង ៦០% នៃក្រុម។

ទោះបីជាយ៉ាងនេះក្តី ក្លឹបបានផ្តួចផ្តើមការចរចារដំបូងបន្ទាប់ពីមានការចាប់អារម្មណ៍ជាមួយនឹងទម្រង់លេងរបស់គាត់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Hansi Flick ។ ប្រភពនៅក្នុងក្លឹបបានបញ្ជាក់ថាកិច្ចព្រមព្រៀងមួយត្រូវបានបញ្ចប់ដើម្បីរក្សាខ្សែការពារវ័យ ៣៣ឆ្នាំនៅ Camp Nou រហូតដល់ឆ្នាំ២០២៦។ កីឡាករ Martinez ត្រូវបានគេរំពឹងថានឹងរក្សាប្រាក់បៀវត្សរ៍បច្ចុប្បន្នរបស់គាត់ប្រហែល ៤លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈដែលកំពុងរង់ចាំលទ្ធភាពរបស់ក្លឹបក្នុងការចុះកិច្ចសន្យាជាផ្លូវការ៕