Home ព័ត៌មានកីឡា ក្លឹបធំបីនៅ Premier League ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Dortmund

ក្លឹបធំបីនៅ Premier League ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Dortmund

0

យោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាក្លឹប Arsenal, Chelsea និង Tottenham សុទ្ធតែបានត្រៀមលក្ខណៈដើម្បីធ្វើការផ្តល់ជូននៅសំណើរសម្រាប់ខ្សែប្រយុទ្ធ Jamie Gittens របស់ក្លឹប Borussia Dortmund។

ក្លឹប Premier League ទាំងបីត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ជាង ១០០លានអឺរ៉ូ ដើម្បីធានាការផ្ទេរយកកីឡាករវ័យ ២០ឆ្នាំដែលកំពុងដើរតាមគន្លងរបស់ Jadon Sancho និង Jude Bellingham។

កីឡាករ Gittens បានចូលរួមជាមួយ Dortmund នៅវ័យ ១៦ឆ្នាំ ដែលគាត់ធ្លាប់ជាកីឡាករចេញពីសាលាបាល់ទាត់របស់ Chelsea និង Manchester City ៕

Previous articleមកដឹងពីតម្លៃខ្លួនរបស់កីឡាករ Jeremie Frimpong
Next articleក្លឹប Liverpool ចង់បានខ្សែការពាររបស់ Spurs មកចាប់ដៃគូជាមួយ van Dijk