យោងតាមការចេញផ្សាយរបស់ VI បានអោយដឹងថាក្លឹប Feyenoord បានទាក់ទងទៅកាន់ក្លឹប Heerenveen ដើម្បីចរចារលើកិច្ចព្រមព្រៀងមួយសម្រាប់ Robin van Persie ខណៈដែលពួកគេសម្លឹងរកអ្នកជំនួសកន្លែងរបស់លោក Brian Priske ដែលបានចាកចេញពីក្លឹបកាលពីសប្តាហ៍មុន។
អតីតខ្សែប្រយុទ្ធ Manchester United និង Arsenal បានចូលរួមជាមួយ Heerenveen កាលពីរដូវក្តៅមុនក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាសញ្ញាបត្រ UEFA Pro របស់គាត់៕