ក្លឹប Barcelona ចាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ Arsenal

0

យោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Barcelona បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Thomas Partey របស់ក្លឹប Arsenal ខណៈដែលពួកគេចង់ពង្រឹងឮក្រុមរបស់ខ្លួននៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ។

ដោយបានចំណាយពេល ៥ឆ្នាំនៅក្លឹប Arsenal កីឡាករ Partey គឺជាតួអង្គសំខាន់នៅក្នុងតំបន់ខ្សែបម្រើ។ ទោះជាយ៉ាងណាក៏ដោយ កុងត្រារបស់គាត់នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដែលធ្វើអោយអនាគតរបស់គាត់មិនប្រាកដប្រជាជាមួយក្លឹបកាំភ្លើងធំ។ ក្រុមកាំភ្លើងធំមិនទាន់សម្រេចចិត្តថាតើពួកគេនឹងផ្តល់ឱ្យគាត់នូវកុងត្រាថ្មី ឫយ៉ាងណា៕