មានក្លឹបចង់នាំយកខ្សែការពារ João Cancelo ត្រលប់មកអង់គ្លេសវិញ

0

យោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ João Cancelo របស់ Al Hilal មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

ខ្សែការពារព័រទុយហ្គាល់ដែលធ្លាប់លេងឱ្យ Manchester City បានផ្ទេរជាអចិន្ត្រៃយ៍ចេញពីកីឡដ្ឋាន Etihad កាលពីឆ្នាំមុន។ ឥឡូវនេះ United កំពុងពិចារណានាំយកកីឡាករវ័យ ៣០ឆ្នាំត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីពង្រឹងជម្រើសការពាររបស់ពួកគេ៕