យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Liverpool នឹងផ្ទេរយកកីឡាករ Anthony Gordon របស់ក្លឹប Newcastle United ប្រសិនបើខ្សែប្រយុទ្ធ Luis Diaz ចាកចេញពីទឹកដី Anfield នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៤/២៥។
កីឡាករ Diaz បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុប ក៏ដូចជាក្លឹបយក្ស Saudi Pro League មួយចំនួនផងដែរ។ ប្រសិនបើហង្សក្រហមអាចទទួលបានកញ្ចប់ទឹកប្រាក់ដ៏ច្រើនមួយពីការលក់កីឡាករកូឡុំប៊ី ពួកគេនឹងចាប់ផ្តើមចរចាជាមួយក្លឹបសារិកាព្រៃ Newcastle ទៅការផ្ទេរកីឡាករ Gordon នៅរដូវក្តៅក្រោយ៕