ក្លឹប Barcelona បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Alexander Isak និង Luis Diaz ដែលអាចបើកទ្វារសម្រាប់ក្លឹប Manchester United ដើម្បីចុះហត្ថលេខាលើកីឡាករ Viktor Gyokeres ។
នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona កំពុងសម្លឹងមើលការផ្ទេរយកកីឡាករ Isak របស់ក្លឹប Newcastle United ដែលជាជម្រើសមកជំនួសកន្លែងរបស់កីឡាករ Lewandowski ។
លើសពីនេះ ប្រធានផ្នែកកីឡាលោក Deco ត្រូវបានគេនិយាយថាជាអ្នកគាំទ្រខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Diaz ដែលអាចជាជម្រើសផ្សេងមួយទៀត៕