ក្លឹបធំចំនួនបី កំពុងបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែការពារ Lukeba

0

យោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Chelsea និង Manchester United ស្ថិតក្នុងចំណោមក្លឹបដែលតាមដានយ៉ាងជិតស្និទ្ធលើខ្សែការពារ Castello Lukeba របស់ក្លឹប RB Leipzig។

កីឡាករ Lukeba ដែលបានចូលរួមជាមួយក្លឹបនៅ Bundesliga ក្នុងតម្លៃ ៣៤លានអឺរ៉ូក្នុងឆ្នាំ២០២៣ មានលក្ខខណ្ឌផ្តាច់កុងត្រា ៩០លានអឺរ៉ូ ដែលនឹងដំណើរកាលបាននៅក្នុងទីផ្សារដោះដូររដូវក្តៅ។

កីឡាករសញ្ជាតិបារាំង​រូប​នេះ​មិន​ត្រឹម​តែ​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្លឹប​អង់គ្លេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាគោល​ដៅរបស់ក្លឹបយក្សនៅអឺរ៉ុប គឺ Real Madrid ផងដែរ៕