យោងតាមការចេញផ្សាយរបស់លោក Christian Falk អ្នកសារព័ត៌មានរបស់ Bild បានអោយដឹងថាក្លឹប Manchester City កំពុងរៀបចំការផ្លាស់ប្តូរមួយផ្សេងទៀតសម្រាប់ខ្សែបម្រើប្រយុទ្ធរបស់ Bayer Leverkusen កីឡាករ Florian Wirtz ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
កីឡាករវ័យ ២១ឆ្នាំរូបនេះបានស្ថិតក្នុងរ៉ាដារបស់ម្ចាស់ជើងឯក Premier League មួយរយៈមកហើយ ខណៈពួកគេរំពឹងថានឹងធ្វើការលើរឿងនេះនារដូវក្តៅខាងមុខ។
ទោះបីជាកីឡាករសញ្ជាតិអាឡឺម៉ង់ទំនងជានឹងបន្តស្នាក់នៅ Leverkusen ជាមួយនឹងកិច្ចសន្យាថ្មីក៏ដោយ ក៏ភ្នាក់ងាររបស់គាត់បានចរចាដោយជោគជ័យនូវលក្ខខណ្ឌផ្តាច់កុងត្រាដែលនឹងចូលជាធរមាននៅឆ្នាំ២០២៦៕