ក្លឹប Real Madrid កំពុងពិចារណាលើការផ្ទេរសម្រាប់កីឡាករ Martín Zubimendi របស់ក្លឹប Real Sociedad ខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ខ្លួននាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាការពិភាក្សាបានកើតឡើងរួចហើយរវាងក្លឹបយក្សអេស្ប៉ាញ និងភ្នាក់ងាររបស់កីឡាករវ័យ ២៦ឆ្នាំ។ គណៈគ្រប់គ្រង់នៅ Bernabeu បានមើលឃើញគាត់ជាបេក្ខជនដ៏រឹងមាំដើម្បីបំពេញតួនាទីរបស់ Luka Modric ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ក្លឹបអធិរាជសមិនមែនជាក្លឹបតែមួយគត់ដែលតាមដានកីឡាករ Zubimendi នោះទេ។ ក្លឹប Arsenal ក៏ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ផងដែរ ដោយបន្ថែមការប្រកួតប្រជែងដ៏មានសក្តានុពលសម្រាប់ការចុះហត្ថលេខារបស់គាត់។ ខ្សែបម្រើរូបនេះធ្លាប់បានច្រានចោលការផ្ទេរទៅ Liverpool នៅរដូវក្តៅនេះ បើទោះបីជាហង្សក្រហមបានបង់នៅតម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ៥០លានផោនក៏ដោយ៕