ក្លឹប Liverpool ចូលរួមការតាមប្រមាញ់ខ្សែការពារកណ្តាលរបស់ Crystal Palace

0

យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool បានចូលរួមការតាមប្រមាញ់ខ្សែការពារកណ្តាលរបស់ Crystal Palace កីឡាករ Marc Guéhi នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានស្ថិតក្នុងរ៉ាដានៃក្លឹបកំពូលៗជាច្រើននៅ Premier League ដោយ Tottenham Hotspur និង Chelsea បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកគាត់កាលពីខែមករា។

ក្លឹប Tottenham បានដាក់សំណើតម្លៃ ៧០លានផោនសម្រាប់ខ្សែការពាររូបនេះនៅខែមករា ប៉ុន្តែក្លឹប Crystal Palace បានច្រានចោលនៅសំណើរនេះ៕