យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកកីឡាករ Kevin Danso ពីក្លឹប RC Lens។
កិច្ចព្រមព្រៀងនេះកើតឡើងសម្រាប់ខ្សែការពារកណ្តាលរបស់អូទ្រីស បន្ទាប់ពីក្លឹប Wolves បានខិតជិតក្នុងការផ្ទេរយកគាត់កាលពីពេលព្រឹក។ កញ្ចប់ផ្ទេរមានតម្លៃ ២៥លានអឺរ៉ូ ជាមួយនឹងកុងត្រាដលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣០។
សម្រាប់ការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅថ្ងៃអាទិត្យសម្រាប់កីឡាករ Kevin Danso ដើម្បីអាចមកចូលរួមជាមួយក្លឹប Spurs៕