យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Lazio កំពុងធ្វើការដើម្បីទទួលបានការព្រមព្រៀងផ្ទេរកីឡាករ Cesare Casadei ពីក្លឹប Chelsea នៅក្នុងថ្ងៃនេះ។
សំណើរផ្ទេរមានតម្លៃ ១៣លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់នាពេលអនាគតក៏ត្រូវបានដាក់បញ្ចូល។ ក្លឹប Lazio នឹងពិភាក្សាជាមួយនឹងខ្សែការពារ Abakar Sylla ដែលកើតឆ្នាំ២០០២ សម្រាប់កិច្ចព្រមព្រៀងដាច់ដោយឡែកមួយផ្សេងទៀត៕