ប្រធានក្លឹប Santos ស្វាគមន៍ Neymar

0

ប្រធានក្លឹប Santos លោក Marcelo Teixeira បានស្វាគមន៍ Neymar ត្រលប់ទៅក្លឹបកុមារភាពរបស់គាត់វិញ ខណៈដែលកីឡាករប្រេស៊ីលរូបនេះ ត្រលប់មកផ្ទះវិញ បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងជាមួយក្លឹប Al-Hilal ។

កីឡាករ Neymar បាននិយាយលារួចហើយទៅកាន់ក្លឹបនៅ Saudi Pro League ខណៈដែលគាត់ធ្វើដំណើរទៅផ្ទះបន្ទាប់ពីមានបញ្ហារបួសនៅមជ្ឈិមបូព៌ា។

កិច្ចសន្យារបស់កីឡាករវ័យ ៣២ឆ្នាំត្រូវបានលុបចោលដោយមានការយល់ព្រមពីភាគីទាំងសងខាង ដែលអនុញ្ញាតឱ្យកីឡាករ Neymar មានសេរីភាពក្នុងការបញ្ចប់ការផ្ទេរនៃខែមករាទៅកាន់ក្លឹបកុមារភាពរបស់គាត់វិញ៕