យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Victor Boniface មិនបានចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹប Bayer Leverkusen ខណៈកំពុងចរចាលើការផ្ទេរទៅកាន់ Saudi Pro League។
គណៈប្រតិភូក្លឹប Al Nassr ស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់តាំងពីម្សិលមិញដើម្បីចរចាជាមួយកីឡាករ និងក្លឹប Bayer Leverkusen ដូចដែលបានបញ្ជាក់នាពេលកន្លងមក។
កិច្ចព្រមព្រៀងកំពុងដំណើរការជាមួយនឹងព័ត៌មានលម្អិតដែលបានពិភាក្សាសម្រាប់ការផ្ទេររបស់ខ្សែប្រយុទ្ធទៅកាន់ Saudi Pro League៕