យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Rúben Amorim អ្នកចាត់ការក្លឹប Manchester United បាននិយាយអំពីកីឡាករ Garnacho ប្រហែលជាចាកចេញនៅសប្តាហ៍ក្រោយ៖
«អ្វីគ្រប់យ៉ាងអាចកើតឡើង។ គាត់មានការអភិវឌ្ឍន៍នៅគ្រប់ចំនុចទាំងអស់ របៀបដែលគាត់តាមយកបាល់ត្រលប់មកវិញ ដឹងអំពីការប្រកួតនៅពេលដែលគាត់ការពារ…. ខ្ញុំកំពុងព្យាយាមស្វែងរកទីតាំងល្អបំផុតសម្រាប់គាត់។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ»៕