លោក Emery បញ្ជាក់ពីការជំនួសកន្លែងរបស់ខ្សែការពារកណ្តាល Diego Carlos

0

អ្នកចាត់ការក្លឹប Aston Villa លោក Unai Emery បានបញ្ជាក់ថាក្លឹបកំពុងស្វែងរកអ្នកជំនួសកន្លែងខ្សែការពារកណ្តាល Diego Carlos ដែលបានចាកចេញទៅ Fenerbahce កាលពីដើមសប្តាហ៍នេះ។ ការ​ចាកចេញ​របស់​កីឡាករ​ប្រេស៊ីល​នេះ​ទុក​ឱ្យ Villa មានជម្រើសតិចនៅនៅតំបន់ខាងក្រោម ដោយមានតែកីឡាករ Tyrone Mings និង Ezri Konsa ដែលស័ក្តិសមសម្រាប់ខ្សែការពារកណ្តាលដែលក្លឹបមាន។

គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា «យើងបើកចំហរក្នុងការព្យាយាមកែលម្អក្រុមរហូតដល់ពេលចុងក្រោយ ហើយយើងក៏បើកចំហផងដែរ ក្នុងករណីមាននរណាម្នាក់ចាកចេញ» ។

«ពិតណាស់ Diego Carlos បានចាកចេញកាលពីសប្តាហ៍មុន ហើយយើងត្រូវតែស្វែងរកអ្នកជំនួសគាត់ ហើយពិតណាស់យើងក៏កំពុងផ្តោតលើកីឡាករណាដែលអាចក្លាយជាកីឡាករដែលមានសក្តានុពលដើម្បីជំនួស Diego Carlos»៕