កីឡាករ Harvey Elliott បានសារភាពថាបានធ្វើការពិភាក្សាជាមួយលោក Arne Slot ពាក់ព័ន្ធនឹងការផ្ទេរ ប៉ុន្តែខ្សែបម្រើវ័យ ២១ឆ្នាំនៅតែចាត់ទុកក្លឹប Liverpool គឺជា «ក្លឹបរបស់ខ្លួន» ។
កីឡាករ Elliott បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថាតើតួនាទីរបស់គាត់ក្នុងពេលបច្ចុប្បន្ន និងអនាគតត្រូវបានពិភាក្សានៅពីក្រោយឆាក៖ «យើងធ្លាប់មានការសន្ទនាគ្នា ប៉ុន្តែវាមិនមែនត្រឹមតែខ្ញុំទេ។ មានកីឡាករផ្សេងទៀតក្នុងក្រុមដែលប្រហែលជាមិនបានលេងច្រើនតាមដែលពួកគេចង់បាន ហើយប្រហែលជាធ្វើដូចគ្នា។ ខ្ញុំគ្រាន់តែត្រូវបន្តខិតខំប្រឹងប្រែង បន្តព្យាយាមជួយក្រុមគ្រប់ពេលដែលខ្ញុំត្រូវការ ហើយរង់ចាំឱកាសរបស់ខ្ញុំ។ ខ្ញុំមិនរំពឹងថានឹងចូលមកលេងភ្លាមៗទេ។ ខ្ញុំចង់ជួយក្រុមរបស់ខ្ញុំឲ្យបានច្រើនតាមដែលខ្ញុំអាចធ្វើទៅបាន និងក្លឹប ហើយផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើទៅបាន»៕