យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានស្នើសុំផ្ទេរកីឡាករ Lloyd Kelly ក្នុងនាមជាខ្សែការពារកណ្តាល ប៉ុន្តែការនិយាយស្នើរផ្ទេរនេះត្រូវបានបដិសេធដោយក្លឹប Newcastle សម្រាប់ការខ្ចីជើងជាមួយនឹងជម្រើសទិញ។
ក្លឹប Juventus នៅតែចាប់អារម្មណ៍បន្ទាប់ពីក្លឹប Newcastle បានបដិសេធសំណើមានតម្លៃ ១៣លានអឺរ៉ូពីក្លឹប Fenerbahce នៅសប្តាហ៍នេះ ហើយក្លឹប Juventus សង្ឃឹមថានឹងអាចទទួលបានការយល់ព្រមសម្រាប់សំណើរតម្លៃ ១៥លានអឺរ៉ូ៕