ហេតុផលមួយនេះ! ក្លឹប Man City ព្រមឲ្យ​ Walker ចាកចេញដោយគ្មានតម្លៃខ្លួន

0

យោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Manchester City នឹងអនុញ្ញាតឱ្យប្រធានក្រុមរបស់ពួកគេកីឡាករ Kyle Walker ចាកចេញដោយមិនគិតថ្លៃក្នុងទីផ្សារខែមករា ប្រសិនបើគាត់មិនយល់ព្រមបន្តស្នាក់នៅជាមួយក្លឹប។

ពួកគេនឹងមិនគិតថ្លៃផ្ទេរទេ បើទោះបីជាកីឡាកររូបនេះនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់ក៏ដោយ ដែលជាកាយវិការសុច្ឆន្ទៈចំពោះកីឡាករដ៏ស្មោះត្រង់របស់ក្លឹប៕