យោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាក្លឹប Manchester United អាចបើកចំហរក្នុងការលក់ Alejandro Garnacho ខណៈដែលពួកគេត្រូវតែគោរពតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ។
កីឡាករ Garnacho ក្នុងនាមជាកីឡាករដែលចេញពីសាលាបាល់ទាត់របស់ក្លឹបបិសាចក្រហម និងត្រូវចាត់ទុកថាជាប្រាក់ចំណេញសុទ្ធសម្រាប់ក្លឹបប្រើសិនជាលក់គាត់បាន ហើយពួកគេត្រូវបានគេរាយការណ៍ថាបានកំណត់តម្លៃ ៧០លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយតម្លៃផ្ទេរគឺបើកចំហសម្រាប់ការចរចា៕