គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca បានបង្ហើបថា ពួកគេមានគំរោងនឹងចុះហត្ថលេខាលើខ្សែការពារថ្មីនៅក្នុងខែមករា ចំពេលមានវិបត្តិរបួសនៅក្នុងខ្សែការពារ។
ក្រុមតោខៀវកំពុងតែត្រូវអវត្តមានខ្សែការពារ ២រូបនៅក្នុងក្រុមជម្រើសដំបូង គឺកីឡាករ Wesley Fofana ដែលរងរបួសតាំងពីដើមខែធ្នូ និង Benoit Badiashile ដែលរំពឹងថានឹងត្រលប់មកវិញនៅសប្តាហ៍ដំបូងនៃខែកុម្ភៈ៕