ក្លឹប Manchester City ត្រូវបានរាយការណ៍ថាមានគោលដៅសំខាន់ចំនួនបីសម្រាប់ទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែលោក Pep Guardiola ធ្លាប់បាននិយាយអំពីការផ្ទេរ។
គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងដឹងថាយើងមិនគួរចូលទៅក្នុងទីផ្សារដោះដូរនោះទេ ខ្ញុំមិនចូលចិត្តទីផ្សាដោះដូរខែមករានោះទេ។ ស្ថានភាពដែលបានកើតឡើងក្នុងរដូវកាលនេះ មានកីឡាករជាច្រើនរងរបួស ពួកយើងត្រូវតែព្យាយាមធ្វើវា ពីព្រោះស្ថានការណ៍វាទៅជាយ៉ាងណា។ ប៉ុន្តែមានអ្វីកើតឡើង ខ្ញុំមិននិយាយទេ ព្រោះខ្ញុំមិនដឹង»៕