ក្លឹប Arsenal ត្រូវបានរាយការណ៍ថាត្រូវបានរារាំងមិនឱ្យមានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ក្លឹប Newcastle កីឡាករ Alexander Isak ខណៈដែលពួកគេមិនអាចផ្តល់អោយតាមការទាមទាររបស់ក្លឹបសារិកាព្រៃ។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Isak ដឹងពីចំណាប់អារម្មណ៍របស់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍។
ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេអះអាងថា Arsenal មិនមានថវិកាសម្រាប់ផ្តល់ហិរញ្ញប្បទានដល់កិច្ចព្រមព្រៀងផ្ទេរដែលបំបែកកំណត់ត្រា មានតម្លៃ ១១៥លានផោន ច្រើនជាងអ្វីដែលក្លឹប Chelsea បានចំណាយទិញកីឡាករ Moises Caicedo ក្នុងឆ្នាំ២០២៣៕