យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Napoli បានព្រមព្រៀងក្នុងការផ្ទេរយកកីឡាករ Philip Billing ពីក្លឹប Bournemouth។
កិច្ចព្រមព្រៀងបានធ្វើឡើងជាមួយលក្ខខណ្ឌខ្ចីជើងដែលបូកនឹងជម្រើសក្នុងការទិញផ្តាច់ដែលមានតម្លៃ ៩លានអឺរ៉ូ ប៉ុន្តែមិនមែនជាកាតព្វកិច្ចក្នុងការទិញផ្តាច់នោះទេ។ ប្រាក់ឈ្នួលត្រូវបានរ៉ាប់រង់ដោយក្លឹប Napoli រហូដល់ខែមិថុនា ឆ្នាំ២០២៥៕