យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United នឹងប្រើប្រាស់នៅជម្រើសបន្តកុងត្រា ១ឆ្នាំទៀតសម្រាប់កីឡាករ Harry Maguire ដែលធ្វើអោយគាត់អាចស្នាក់នៅ Old Trafford ដល់ខែមិថុនា ឆ្នាំ២០២៦។
លោក Ruben Amorim បាននិយាយថា៖ «ពួកយើងនឹងប្រើនៅជម្រើសបន្តកុងត្រាដែលមាន ពួកយើងត្រូវការ Harry ខ្លាំងណាស់។ គាត់ត្រូវការអភិវឌ្ឍន៍ក្នុងនាមជាអ្នកដឹកនាំ ពីព្រោះពួកយើងត្រូវការអ្នកដឹកនាំលើទីលាន»៕