យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Aston Villa ត្រូវបានរាយការណ៍ថាកំពុងវាយតម្លៃលទ្ធភាពនៃការហៅកីឡាករ Samuel Iling-Junior ត្រលប់ពីការខ្ចីជើងនៅក្លឹប Bologna មកវិញ។
ខ្សែបម្រើស្លាបវ័យ ២១ឆ្នាំរូបនេះបានជួបការលំបាកក្នុងការលេងជាប្រចាំនៅ Serie A ចាប់តាំងពីបានចូលរួមជាមួយ Bologna ក្នុងលក្ខខណ្ឌខ្ចីជើង។
កង្វះនាទីជាប់លាប់នេះបានជំរុញឱ្យ Villa វាយតម្លៃស្ថានភាពរបស់គាត់ឡើងវិញ ហើយពិចារណានាំគាត់ត្រឡប់មកប្រទេសអង់គ្លេសវិញ៕