អ្នកចាត់ការក្រុម Brighton លោក Fabian Hurzeler បានចែករំលែកការយល់ដឹងអំពីស្ថានភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ Evan Ferguson ដែលអនាគតរបស់គាត់នៅឯកីឡដ្ឋាន Amex គឺជាប្រធានបទក្តៅ។ កីឡាករ Ferguson ទើបតែចាប់ផ្តើមការប្រកួត Premier League ពីរលើកប៉ុណ្ណោះនៅរដូវកាលនេះ ដោយបានចោទជាសំណួរអំពីតួនាទីរបស់គាត់នៅក្លឹប។
នៅពេលត្រូវបានសួរអំពីការរំពឹងនៃការផ្ទេរជុំវិញកីឡាករ Ferguson លោក Hurzeler បានជៀសវាងការពិភាក្សាជាសាធារណៈ។
Hurzeler បាននិយាយថា៖ «គាត់ត្រូវការវិលត្រលប់មកកាន់ទីលានវិញ»។
«ដូចខ្ញុំនិយាយអញ្ចឹង ពាក្យចចាមអារ៉ាម ខ្ញុំនឹងមិនពិភាក្សាជាសាធារណៈទេ សំខាន់គឺកីឡាករត្រូវដឹងពីគំនិតរបស់យើង ហើយយើងស្មោះត្រង់នឹងគ្នា ដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវសម្រាប់ក្លឹប ហើយចុងក្រោយក៏សម្រាប់ក្លឹប និងកីឡាករផងដែរ។ ខ្ញុំពិតជារីករាយសម្រាប់ក្រុមរបស់យើង ហើយខ្ញុំសង្ឃឹមថាគាត់នឹងបានត្រលប់មកកាន់ទីលានវិញឆាប់ៗតាមដែលអាចធ្វើទៅបាន»៕