Home ព័ត៌មានកីឡា ក្លឹបយក្សអេស្ប៉ាញលែងចាប់អារម្មណ៍តារាឆ្នើមរបស់ Lille

ក្លឹបយក្សអេស្ប៉ាញលែងចាប់អារម្មណ៍តារាឆ្នើមរបស់ Lille

0

ក្លឹប Barcelona ត្រូវបានរាយការណ៍ថាបានយកឈ្មោះតារាឆ្នើម Lille និងកីឡាករកាណាដា Jonathan David ចេញពីបញ្ជីជម្រើសដែលនឹងត្រូវមកជំនួសកន្លែងរបស់កីឡាករ Robert Lewandowski។

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona បានដក David ចេញពីបញ្ជីរបស់ពួកគេ ខណៈដែលពួកគេជឿថា ខ្សែប្រយុទ្ធសញ្ជាតិកាណាដា មិនមានទម្រង់លេងស័ក្តសមសម្រាប់ក្រុមលោក Hansi Flick នោះទេ។

ក្រុមយក្សកាតាឡាន់បានចាប់អារម្មណ៍លើកីឡាករ David បន្ទាប់ពីគាត់បានបង្ហើបថាការលេងឱ្យ Barcelona គឺជា «ក្តីសុបិន» របស់គាត់៕

Previous articleក្លឹប Man City កំណត់គោលដៅអ្នកជំនួសតំណែងរបស់ Walker
Next articleក្លឹប AC Milan ត្រៀមបញ្ចប់តំណែងអ្នកចាត់ការរបស់ពួកគេ