យោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថាលោក Sir Jim Ratcliffe ដែលជាសហម្ចាស់ភាគហ៊ុនរបស់ក្លឹបបិសាចក្រហមបានធ្វើរឿងមួយចំនួននៅ Old Trafford ដើម្បីកាត់បន្ថយចំណាយរបស់ក្លឹបមួយនេះ។
ក្នុងនោះគាត់បានកាត់បន្ថយនូវរឿងមួយចំនួនដូចជា៖
– បណ្តេញបុគ្គលិករាប់រយនាក់
– ចង់ឱ្យអ្នកគាំទ្រជួយផ្តល់ថវិកាដើម្បីសាងសង់កីឡដ្ឋានថ្មី តាមរយៈការតម្លើងតម្លៃសំបុត្រ
– បញ្ចប់កិច្ចសន្យាជាទូតសុឆន្ទៈរបស់លោក Sir Alex
– បានលុបចោលពិធីជប់លៀងបុណ្យណូអែលសម្រាប់បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ
– បានលុបចោលការបរិច្ចាគសប្បុរសធម៌សម្រាប់វីរបុរសរបស់ United ដែលបានដំណើរការតាំងពីឆ្នាំ១៩៨៥
– កាត់ប្រាក់រង្វាន់ ១០០ផោនសម្រាប់អ្នកសម្អាត និងរង្វាន់សាច់ប្រាក់ ៥០ផោនសម្រាប់អ្នកសម្អាតល្អប្រចាំសប្តាហ៍
– ពេលនេះគាត់គ្រោងនឹងកាត់បន្ថយការផ្តល់មូលនិធិសម្រាប់មូលនិធិ Man Utd៕