ខ្សែការពារ Ramos ចង់ត្រលប់ទៅក្លឹបចាស់វិញ

0

យោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករ Sergio Ramos ដែលជាកីឡាករមិនទាន់មានក្លឹបលេង នៅតែចង់វិលត្រលប់ទៅកាន់ក្លឹប Real Madrid វិញ ដោយសារតែកីឡាករនៅតំបន់ការពាររួមមាន David Alaba, Eder Militao និង Dani Carvajal បានរងរបួសរយៈពេលវែង។ ប៉ុន្តែតាមប្រភពដដែលបានអោយដឹងថា រឿងមួយនេះវានឹងមិនអាចកើតឡើងបាននោះទេសម្រាប់​ខ្សែ​ការពារ​កណ្តាលរូបនេះ។

កីឡាករ Ramos គ្មានក្លឹបលេងនោះទេ ចាប់តាំងពីចាកចេញពី Sevilla នៅចុងរដូវកាលមុន។ ទោះបីជាមានរបាយការណ៍ថាគាត់ទទួលបានការផ្តល់ជូនពីក្រុមនៅក្នុងប្រទេសទួរគី, អារ៉ាប៊ីសាអូឌីត, ក្រុម San Diego ក្នុង Major League Soccer និង Boca Juniors ក៏ដោយកីឡាករវ័យ ៣៨ឆ្នាំរូបនេះនៅតែមិនព្រមទទួលយកដដែរ៕