អ្នកចាត់ការក្រុម Tottenham Hotspur លោក Ange Postecoglou បានបញ្ជាក់អំពីការចុះហត្ថលេខាកំឡុងទីផ្សារដោះដូរខែមករា ប៉ុន្តែការរំពឹកទុកបានធ្លាក់ចុះវិញចំពោះការចង់ពង្រឹងនៅជម្រើស ១១នាក់របស់ក្លឹប។
ថ្លែងនៅក្នុងសន្និសីទកាសែតមុនពិធីបុណ្យណូអែល លោក Postecoglou បានសារភាពថា ការពង្រឹងក្រុមដំបូងអាចមានការពិបាក ប៉ុន្តែនៅតែមានសុទិដ្ឋិនិយមអំពីការពង្រឹងក្រុមដ៏ល្អមួយ។
លោក Postecoglou បាននិយាយបែបកំប្លែងថា៖ «ខ្ញុំសង្ឃឹមថាខ្ញុំពិតជាល្អនៅឆ្នាំនេះ ពីព្រោះខ្ញុំមានបញ្ជីបុណ្យណូអែលសមរម្យសម្រាប់សាន់តា ដូច្នេះខ្ញុំនឹងឃើញអ្វីដែលខ្ញុំទទួលបាន»។
«ខ្ញុំគិតថាការកែលម្អក្រុមអាចជាការពិបាកបន្តិច ប៉ុន្តែការធ្វើអោយប្រសើរឡើងនូវទម្រង់លេងនៃក្រុមរបស់យើង ខ្ញុំគិតថាវាតែងតែមានលទ្ធភាពនៅទីនោះ។ ខ្ញុំគិតថាវាមានភាពលំបាកជាងនេះបន្តិចនៅក្នុងខែមករានេះ ដោយសារតែរបៀបរៀបចំនៅក្នុងបាល់ទាត់អឺរ៉ុប ព្រោះពេលខ្លះនៅក្នុងខែមករា អ្នកនឹងរកឃើញថា ប្រហែលជាក្លឹបមួយចំនួនដែលមិនប្រកួត Champions League អាចនឹងពិចារណា អញ្ចឹងអ្នកដឹងទេថា ‘ពួកយើងមិននៅក្នុង Champions League ទេ ដូច្នេះប្រហែលជាគ្រាន់តែដោះលែងកីឡាករ ពីក្រុមរបស់យើង»។
«ដូច្នេះ វាមិនមាននៅពេលនេះទេ ពីព្រោះការប្រកួតនៅអឺរ៉ុបទាំងអស់ គឺនៅតែមានតុល្យភាព។ នោះប្រហែលជាបន្ថែមភាពលំបាកមួយទៀតទៅវា ប៉ុន្តែយើងនឹងព្យាយាម ព្រោះខ្ញុំគិតថាពិតជាមានតម្រូវការសម្រាប់ពួកយើងដើម្បីពង្រឹង។ យើងនឹងឃើញថាតើយើងជោគជ័យប៉ុណ្ណាក្នុងនោះ»៕