យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាអ្នកចាត់ការក្លឹប Fenerbahce លោក Jose Mourinho បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករ Marcus Rashford របស់ក្រុម Manchester United ក្នុងខែមករា។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពី Old Trafford ក្នុងខែមករា បន្ទាប់ពីមិនស្ថិតនៅក្នុងផែនការរបស់លោក Ruben Amorim ទោះជាយ៉ាងណាក៏ដោយក្លឹប United ទំនងជាទាមទារតម្លៃក្នុងតំបន់ពី ៥០លានផោនទៅ ៦០លានផោន៕