កីឡាករ Virgil van Dijk បានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតនៅ Anfield របស់គាត់ និងបានបើកចំហរអំពីស្ថានភាពកិច្ចសន្យារបស់ Mohamed Salah បន្ទាប់ពី Liverpool ឈ្នះ Spurs ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការទទួលជ័យជម្នះ ៦-៣ របស់ Liverpool លើក្រុម Tottenham Hotspur កាលពីថ្ងៃអាទិត្យ ខ្សែការពារសញ្ជាតិហូឡង់វ័យ ៣៣ឆ្នាំរូបនេះបាននិយាយថា «មិនមានពេលវេលាកំណត់ទាល់តែសោះ។ យើងនឹងមើលថាតើអនាគតនឹងនាំមកនូវអ្វី។ តើមានការអាប់ដេតទេ?»។
និយាយអំពីអនាគតរបស់ Salah គាត់បានបន្ថែមថា៖ «តួរលេខបានបង្ហាញពីគាត់។ គាត់គឺជាអត្តពលិកដ៏ពិសេសម្នាក់។ គាត់ធ្វើបានអស្ចារ្យសម្រាប់ក្លឹប ហើយសង្ឃឹមថាគាត់អាចលេងរដូវកាលដ៏ល្អបំផុតរបស់គាត់មិនធ្លាប់មានសម្រាប់ក្លឹប រក្សាការស៊ុតបញ្ចូលទីរបស់គាត់ និងការបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី។ គាត់ជាអ្នកជំនាញ។ យើងធ្លាប់នៅទីនោះ គាត់នៅទីនោះ ដូច្នេះបន្ត (ប្រកួត) ហើយរដូវកាលក្រោយ? ខ្ញុំមិនដឹងទេ»៕