យោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្រុមម្ចាស់ក្លឹប Inter Miami រួមទាំងលោក Jorge Mas នៅតែចាត់ទុកកីឡាករ Neymar ជាគោលដៅផ្ទេរជាក់ស្តែង ទោះបីជាមានការអះអាងពីកីឡាករថាគាត់កំពុងតាំងទីលំនៅនៅប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ។
ក្នុងនោះត្រូវបានអះអាងថា Inter Miami អាចផ្លាស់ប្តូរគាត់នៅក្នុងខែមករា មុនយុទ្ធនាការ MLS ឆ្នាំ២០២៥ ឫក៏ចាំរហូតដល់បន្ទាប់ពីព្រឹត្តិការណ៍ FIFA Club World Cup នៅរដូវក្តៅក្រោយ៕