យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Mikel Arteta គ្រូបង្វឹករបស់ក្លឹប Arsenal និយាយអំពីបញ្ហារបួសរបស់កីឡាករ Saka ថា៖
«យើងមានការព្រួយបារម្ភជាខ្លាំងចំពោះរបួសរបស់ Saka។ គាត់មានបញ្ហាសរសៃពួររបស់គាត់ ហើយមិនអាចបន្តប្រកួតបានទេ។ គាត់នឹងត្រូវវាយតម្លៃ ហើយយើងព្រួយបារម្ភណាស់»៕