Home ព័ត៌មានកីឡា ខ្សែការពារឆ្វេង Nuno Mende មិនចង់បន្តកុងត្រា

ខ្សែការពារឆ្វេង Nuno Mende មិនចង់បន្តកុងត្រា

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Paris Saint-Germain ចង់ផ្តល់កិច្ចសន្យារយៈពេលវែងថ្មីដល់ខ្សែការពារឆ្វេង Nuno Mendes ប៉ុន្តែខ្សែការពារព័រទុយហ្គាល់ត្រូវបានរាយការណ៍ថាមិនចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនោះទេ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើន។

ក្លឹបយក្សនៅ Premier League គឺក្លឹប Manchester United នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ ទោះជាយ៉ាងណាក៏ដោយក្លឹប PSG នៅតែស្ថិតក្នុងជំហររឹងមាំក្នុងការបញ្ចុះបញ្ចូលកីឡាករវ័យ ២២ឆ្នាំរូបនេះអោយចុះហត្ថលេខាទៅលើកុងត្រាថ្មី៕

Previous articleក្លឹប Saudi Pro League ចំនួនបីបានបង្ហាញចំណាប់អារម្មណ៍ចង់បាន Rashford
Next articleក្លឹប Arsenal និង Barcelona ត្រៀមប្រជែងគ្នាដើម្បីចុះហត្ថលេខារបស់កីឡាករវ័យក្មេងរបស់ Sevilla