យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាខ្សែការពារឆ្វេង Antonee Robinson របស់ Fulham បានក្លាយជាគោលដៅផ្ទេរកំពូលសម្រាប់ Liverpool។ ទោះជាយ៉ាងណាក៏ដោយ ហង្សក្រហមអាចនឹងត្រូវចំណាយប្រាក់ចន្លោះពី ៤០ ទៅ៥០លានផោនដើម្បីធានាបានការចុះហត្ថលេខាយកកីឡាករសញ្ជាតិអាមេរិកក្នុងអំឡុងទីផ្សារដោះដូរនាខែមករា។
ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Robinson នៅរដូវកាលនេះបានទាក់ទាញចំណាប់អារម្មណ៍ក្លឹបផ្សេងទៀត មិនមែនតែ Liverpool មួយប៉ុណ្ណោះទេ។ ក្លឹប Manchester City, Manchester United និង Arsenal ក៏កំពុងតាមដានកីឡាករវ័យ ២៧ឆ្នាំផងដែរ ដោយរៀបចំការប្រកួតប្រជែងមួយសម្រាប់ហត្ថលេខារបស់គាត់៕