អ្នកចាត់ការក្រុមតោខៀវនិយាយពីអនាគតរបស់ Chukwuemeka និង Chilwell

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Maresca បានបញ្ជាក់ថាកីឡាករ Carney Chukwuemeka និង Ben Chilwell រំពឹងថានឹងចាកចេញពីក្លឹប Chelsea នៅខែមករា។

លោក Maresca បាននិយាយថា៖ «មានកីឡាករដែលមិនបានលេងច្រើនជាមួយយើង ដូចជា Chilwell និង Carney… ដូច្នេះប្រហែលជាពួកគេជាអ្នកដំបូងដែលចង់ចាកចេញ។ យើង​នឹង​ព្យាយាម​រក​ដំណោះស្រាយ»៕