McTominay ប្រាប់ពីមូលហេតុចាកចេញពី Man Utd

0

យោងតាមការចេញផ្សាយរបស់លោក​ Fabrizio Romano បានអោយដឹងថាកីឡាករ​ Scott McTominay បានលើកឡើងអំពីមូលហេតុដែលគាត់ចាកចេញពី Man United ថា៖

«ខ្ញុំបានជ្រើសរើសយកវា ខ្ញុំមិនបានមើលត្រលប់ក្រោយទេ វាមិនចំណាយពេលយូរក្នុងការសម្រេចចិត្តទេ។ ខ្ញុំបានដឹងថានោះគឺជាអ្វីដែលខ្ញុំចង់បាន ហើយខ្ញុំនឹងមិនមានការសោកស្តាយណាមួយនៅក្នុងជីវិតរបស់ខ្ញុំទេ។ វា​ជា​ការ​សម្រេច​ចិត្ត​សម្រាប់​ពួកយើង​ទាំងអស់គ្នា ខ្ញុំ​រីករាយ​នឹង​វា​នៅ Napoli»៕

៧. លោក Maresca និយាយពីការវិលត្រលប់របស់កីឡាករ Reece James

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Reece James នឹងត្រលប់​មក​ហ្វឹកហាត់​ជា​ក្រុម​ជាមួយ Chelsea វិញ​នៅ​ទីលាន​ឆាប់ៗ។

លោក Maresca បាននិយាយថា៖ «ទីបំផុត Reece នឹងចាប់ផ្តើមជាមួយយើងសម្រាប់រដូវកាលនេះ។ យឺតៗ យឺតៗ… គាត់នឹងត្រលប់មកវិញ។ វាមិនមានន័យថាគាត់នឹងនៅជាមួយយើងនៅថ្ងៃអាទិត្យនេះ ឬថ្ងៃអាទិត្យក្រោយនោះទេ គ្រាន់តែថ្ងៃនេះផែនការនេះគឺសម្រាប់ជាផ្នែកនៃរដូវកាលនេះ។ យើងនឹងបង្កើតលក្ខខណ្ឌត្រឹមត្រូវសម្រាប់គាត់ បន្ទាប់មកទីបំផុតគាត់អាចត្រលប់មកជាមួយយើងវិញ»៕