Home ព័ត៌មានកីឡា ក្លឹបហង្សក្រហម បានបង្កើនការផ្តល់ជូនកិច្ចសន្យាថ្មីដល់ Alexander-Arnold

ក្លឹបហង្សក្រហម បានបង្កើនការផ្តល់ជូនកិច្ចសន្យាថ្មីដល់ Alexander-Arnold

0

យោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹបហង្សក្រហម Liverpool បានបង្កើនការផ្តល់ជូនកិច្ចសន្យារបស់ពួកគេចំពោះខ្សែការពារស្តាំ Trent Alexander-Arnold ក្នុងគោលបំណងធានាអនាគតរបស់គាត់ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Real Madrid។

ហង្សក្រហមបានស្នើសុំកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំដែលត្រូវបានរាយការណ៍ថាមានតម្លៃ ២០លានអឺរ៉ូក្នុងមួយឆ្នាំដល់កីឡាករអន្តរជាតិអង់គ្លេស។ ថ្វីត្បិតតែមានលក្ខខណ្ឌល្អក៏ដោយ ប៉ុន្តែកីឡាករ Alexander-Arnold មិនទាន់ធ្វើការបញ្ជាក់ណាមួយនោះទេ ដោយទុកអោយស្ថានភាពមួយនេះនៅតែជាបញ្ហា។

ក្លឹប Real Madrid នៅតែចង់ចុះហត្ថលេខាលើ Alexander-Arnold ដែលធ្វើឱ្យគាត់ក្លាយជាអាទិភាពកំពូលសម្រាប់ក្លឹប។ យោងតាមប្រភពបានឱ្យដឹងថាក្លឹបយក្សអេស្ប៉ាញបានកំណត់ពេលកិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងខែមករា ដើម្បីជំរុញការចរចាជាមួយអ្នកតំណាងរបស់កីឡាករ។

ការពិភាក្សាបានបន្តអស់រយៈពេលជាច្រើនខែ ប៉ុន្តែ Madrid សង្ឃឹមថាកិច្ចប្រជុំនាពេលខាងមុខនឹងពន្លឿនវឌ្ឍនភាពនៃការផ្ទេរមួយនេះ៕

Previous articleMusiala បានផ្តល់ព័ត៌មានថ្មីៗដោយស្មោះត្រង់អំពីស្ថានភាពកិច្ចសន្យារបស់គាត់
Next articleកម្ពុជា និងជប៉ុន ពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី