ក្លឹបធំចំនួនពីរ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីអាចចុះហត្ថលេខាយក Yamal

0

កីឡាករ Lamine Yamal បានបង្ហាញអំពីអនាគតយ៉ាងល្អរបស់គាត់នៅក្លឹប Barcelona ខណៈក្លឹប Manchester City និង Paris Saint-Germain បានរាយការណ៍ថា៖ «សុខចិត្តធ្វើរឿងគ្រប់យ៉ាង» ដើម្បីអាចចុះហត្ថលេខាយកគាត់ឲ្យបាន។

គាត់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Marca ថា៖ «ទេ ខ្ញុំពិតជាមិនគិតអំពីរឿងនោះទេ។ ខ្ញុំគិតតែពី Barca ប៉ុណ្ណោះ ធ្វើអោយប្រសើរឡើង និងឈ្នះពាននៅទីនេះ»៕