អ្នកចាំទី Neuer ត្រៀម​នឹង​វិល​ចូល​លេង​វិញ

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettemberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាអ្នកចាំទី Manuel Neuer បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Bayern Munich ដែលនឹងរក្សាអ្នកចាំទីជើងចាស់នៅ Allianz Arena រហូតដល់រដូវក្តៅឆ្នាំ២០២៦។

កិច្ចសន្យាថ្មីត្រូវបានបញ្ចប់រួចរាល់ហើយ ដោយឡែកការប្រកាសនឹងត្រូវបាន​ធ្វើ​ឡើង​នៅពេលឆាប់ៗ។ អ្នកចាំទី Neuer ត្រៀម​នឹង​វិល​ចូល​លេង​វិញ​នៅ​ខែ​មករា បន្ទាប់ពីជួបបញ្ហា​របួស​ឆ្អឹងជំនី៕