Home ព័ត៌មានកីឡា ក្លឹប Real Madrid គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាលក្នុងតម្លៃទាប

ក្លឹប Real Madrid គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាលក្នុងតម្លៃទាប

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាលអាយុ ១៨ឆ្នាំ Lamini Fati ក្នុងតម្លៃ ១សែនអឺរ៉ូ។

កិច្ចព្រមព្រៀងស្ទើរតែរួចរាល់ជាមួយក្លឹប Leganés ខណៈលក្ខខណ្ឌផ្ទាល់ខ្លួនក៏បានយល់ព្រមជាមួយ Fati ដែលនឹងត្រូវមកចូលរួមជាមួយក្រុម Juvenil A របស់ក្លឹប Real Madrid។ ការចុះហត្ថលេខាលើក្រុមយុវជននឹងក្លាយជាការវិវឌ្ឍន៍សម្រាប់ក្រុមឈុតធំនាពេលអនាគត៕

Previous articleលោក Amorim និយាយអំពីកីឡាករ Garnacho និង Rashford
Next articleប្អូនប្រុស Jude Bellingham ចង់ដើរតាមគន្លងបងប្រុស